ទំនុកតម្កើង 67
67
សូមឲ្យជាតិសាសន៍នានានាំគ្នាសរសើរតម្កើងព្រះ
ទំនុកជាបទចម្រៀង សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។
1សូមព្រះប្រណីសន្ដោសដល់យើង
ហើយប្រទានពរយើង
សូមព្រះភក្ត្រព្រះអង្គរះលើយើងខ្ញុំ។ –បង្អង់
2ដើម្បីឲ្យមនុស្សលោកបានស្គាល់ផ្លូវរបស់ព្រះអង្គ
ស្គាល់ព្រះចេស្ដាសង្គ្រោះរបស់ព្រះអង្គ
នៅកណ្ដាលអស់ទាំងជាតិសាសន៍។
3ឱព្រះអើយ
សូមឲ្យប្រជាជនទាំងឡាយ
សរសើរតម្កើងព្រះអង្គ
សូមឲ្យប្រជាជនទាំងអស់សរសើរតម្កើងព្រះអង្គ!
4សូមឲ្យជាតិសាស៍ទាំងឡាយបានអរសប្បាយ
ហើយច្រៀងដោយអំណរ
ដ្បិតព្រះអង្គជំនុំជម្រះប្រជាជនទាំងឡាយ
ដោយយុត្តិធម៌
ហើយដឹកនាំជាតិសាសន៍នានានៅផែនដី។ – បង្អង់
5ឱព្រះអើយ សូមឲ្យប្រជាជនទាំងឡាយ
សរសើរតម្កើងព្រះអង្គ
សូមឲ្យប្រជាជនទាំងអស់សរសើរតម្កើងព្រះអង្គ!
6៙ ផែនដីបានបង្កើតភោគផលចម្រើនឡើង
ហើយព្រះ គឺព្រះនៃយើងខ្ញុំ
ព្រះអង្គនឹងប្រទានពរយើងខ្ញុំ។
7ព្រះនឹងប្រទានពរយើង
សូមឲ្យមនុស្សទាំងអស់ដល់ចុងបំផុតផែនដី
កោតខ្លាចព្រះអង្គ!
Currently Selected:
ទំនុកតម្កើង 67: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies