ទំនុកតម្កើង 123
123
ពាក្យទូលអង្វរសុំសេចក្ដីមេត្តាករុណា
ទំនុកច្រៀងតាមថ្នាក់។
1ឱព្រះអង្គដែលសោយរាជ្យនៅស្ថានសួគ៌អើយ
ទូលបង្គំងើបភ្នែកឡើងសម្លឹងទៅព្រះអង្គ
2មើល៍ ភ្នែករបស់ពួកទាសា
សម្លឹងមើលដៃចៅហ្វាយខ្លួន
ហើយភ្នែករបស់ទាសីសម្លឹងមើលដៃ
ចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណា
នោះភ្នែកយើងខ្ញុំក៏សម្លឹងមើលព្រះយេហូវ៉ា
ជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរ
រហូតដល់ព្រះអង្គប្រោសមេត្តាដល់យើង។
3ឱព្រះយេហូវ៉ាអើយ សូមមេត្តាប្រោសយើងខ្ញុំ
សូមមេត្តាប្រោសយើងខ្ញុំផង
ដ្បិតយើងខ្ញុំឆ្អែតឆ្អន់
នឹងការមើលងាយខ្លាំងណាស់។
4ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក
របស់មនុស្សដែលមិនចេះខ្វល់
និងការមើលងាយរបស់មនុស្ស
អំនួតខ្លាំងណាស់។
Currently Selected:
ទំនុកតម្កើង 123: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies