ភីលេម៉ូន ពាក្យលំនាំ
ពាក្យលំនាំ
លោកភីលេម៉ូន ជាអ្នកធំមួយរូបដែលជឿដល់ព្រះគ្រីស្ទ ហើយប្រហែលជាលោកត្រូវជាសមាជិកមួយរូបក្នុងក្រុមជំនុំនៅក្រុងកូឡុស។ លោកត្រូវជាមិត្តភក្តិរបស់លោកប៉ុល(ខ១)។ លោកមានអ្នកបម្រើម្នាក់ ឈ្មោះអូនេស៊ីម ដែលបានរត់ចេញពីផ្ទះ។ អូនេស៊ីមបានទៅជួបលោកប៉ុល ហើយក៏ប្រែចិត្ដជឿព្រះយេស៊ូវដែរ។ លោកប៉ុលបានសម្រេចចិត្ដចាត់គាត់ឲ្យវិលត្រឡប់ទៅរកម្ចាស់របស់ខ្លួនវិញ ហើយលោកបានសរសេរសំបុត្រឲ្យគាត់កាន់ទៅជាមួយផង។ ក្នុងសំបុត្រនេះ លោកប៉ុលបានសុំឲ្យលោកភីលេម៉ូនទទួលអូនេស៊ីម ក្នុងឋានៈជាបងប្អូនរួមជំនឿ គឺមិនមែនជាអ្នកបម្រើទៀតទេ(ធម្មតា ទាសករដែលរត់ដូច្នេះតែងតែទទួលទោសជាទម្ងន់)។
គោលសំខាន់
យើងសង្កេតឃើញថា លោកប៉ុលពុំបានបង្គាប់បញ្ជាលោកភីលេម៉ូនទេ ហើយលោកក៏ពុំបានជំទាស់នឹងសិទ្ធិរបស់លោកភីលេម៉ូនដែលជាម្ចាស់លើអូនេស៊ីមដែរ។ លោកគ្រាន់តែរំឭកលោកភីលេម៉ូន និងអស់អ្នកដែលអានសំបុត្រនេះ អំពីព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ទ ដែលនាំមនុស្សឲ្យមានទំនាក់ទំនងរវាងគ្នានឹងគ្នា តាមបែបមួយថ្មីសមជាអ្នកដែលបានទទួលជីវិតថ្មី។
គម្រោងគម្ពីរភីលេម៉ូន៖
• សេចក្ដីផ្ដើម ១-៣
• លោកប៉ុលសរសើរលោកភីលេម៉ូន ៤-៧
• លោកប៉ុលសុំអនុគ្រោះឲ្យអូនេស៊ីម ៨-២២
• អវសានកថា ២៣-២៥
Currently Selected:
ភីលេម៉ូន ពាក្យលំនាំ: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies