YouVersion Logo
Search Icon

លូកា 3:4-6

លូកា 3:4-6 គកស១៦

ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​គម្ពីរ ដែល​កត់​ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​ថា៖ «មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា "ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​តូច​ថ្វាយ​ព្រះ‌អង្គ ។ គ្រប់​ទាំង​ច្រក​ភ្នំ​ត្រូវ​លុប​បំពេញ គ្រប់​ទាំង​ភ្នំ​ធំ​តូច​ត្រូវ​ពង្រាប​ឲ្យ​រាប ផ្លូវ​វៀច​ត្រូវ​តម្រង់​ឲ្យ​ត្រង់ ហើយ​ផ្លូវ​រដិប‌រដុប​ធ្វើ​ឲ្យ​ស្មើ នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ ការ​សង្គ្រោះ​របស់​ព្រះ"»។