យូដាស ពាក្យលំនាំ
ពាក្យលំនាំ
អ្នកសរសេរសំបុត្រនេះ សរសេរថា លោកជាប្អូនរបស់លោកយ៉ាកុប (១) និងជាបងប្អូនរបស់ព្រះយេស៊ូវ ជាព្រះអម្ចាស់ដែរ (ម៉ាថាយ ១៣.៥៥ កាឡាទី ១.១៩)។ លោកយូដាសសរសេរសំបុត្រនេះសម្រាប់គ្រីស្ទបរិស័ទទួទៅ ហើយមានសេចក្ដីប្រហាក់ប្រហែលគ្នានឹងសំបុត្រទីពីររបស់លោកពេត្រុសដែរ។
គោលបំណង
អ្នកសរសេរមានបំណងប្រៀនប្រដៅគ្រីស្ទបរិស័ទឲ្យប្រយ័ត្នខ្លួន កុំស្ដាប់គ្រូអាចារ្យក្លែងក្លាយ ដែលផ្សាយលទ្ធិផ្ដេសផ្ដាស។ លោកប្រៀនប្រដៅឲ្យកាន់ជាប់តាមសេចក្ដីប្រៀនប្រដៅ ដែលពួកសាវកបានបង្រៀន (៣)។ សេចក្ដីពន្យល់របស់លោកយូដាសពិបាកស្ដាប់បន្តិច ព្រោះលោកពន្យល់តាមរបៀបសាសន៍យូដានៅសម័យនោះ។
គម្រោងកណ្ឌគម្ពីរយូដាសៈ
• សេចក្ដីផ្ដើម ១-៣។
• ចរិតមារយាទ សេចក្ដីបង្រៀន និងទោសរបស់គ្រូក្លែងក្លាយ ៣-១៦។
• ពាក្យដាស់តឿនឲ្យនៅជាប់ក្នុងជំនឿ ១៧-២៣។
• ពាក្យជូនពរ ២៤-២៥។
Currently Selected:
យូដាស ពាក្យលំនាំ: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies