យ៉ូអែល ពាក្យលំនាំ
ពាក្យលំនាំ
ទោះបីយើងពុំដឹងថា ហោរាយ៉ូអែលជានរណា ហើយក៏ពុំដឹងពិតប្រាកដថាលោករស់នៅជំនាន់ណាក្ដី ក៏ខ្លឹមសារនៃសេចក្ដីដែលលោកថ្លែង ប្រកបដោយថាមពលវិសេស។ គោលដ៏សំខាន់នៃសេចក្ដីដែលមាននៅក្នុងកណ្ឌគម្ពីរនេះ គឺការប្រកាសអំពីថ្ងៃដែលព្រះយាងមកសម្តែងឫទ្ធានុភាពរបស់ព្រះអង្គ ដោយវិនិច្ឆ័យទោសជាតិសាសន៍នានា និងវិនិច្ឆ័យទោសជនជាតិអ៊ីស្រាអែលតាមគោលជំហរដែលពួកគេប្រកាន់យក នៅចំពោះព្រះភក្ត្រព្រះអង្គ។ មុនពេលព្រះយាងមកវិនិច្ឆ័យទោស មានកើតអព្ភូតហេតុអស្ចារ្យផ្សេងៗ និងមហន្តរាយ។ ការរាតត្បាតរបស់សត្វល្អិត ការរាំងស្ងួត អគ្គីភ័យ និងការឈ្លានពានរបស់កងទ័ពបច្ចាមិត្ត ជាសញ្ញាសម្គាល់នៃថ្ងៃរបស់ព្រះ (១.២-១២, ១៥-១៨, ២.១-១១)។
ហោរាប្រកាសប្រាប់ជនជាតិអ៊ីស្រាអែល ដែលបាត់បង់អ្វីៗទាំងអស់ឲ្យវិលមករកព្រះវិញ (១.១៣-១៤, ១៩-២០, ២.១២-១៧) ដើម្បីទទួលការសង្គ្រោះ។ ប្រសិនបើពួកគេវិលមករកព្រះអង្គនោះ ព្រះអង្គសន្យានឹងប្រទានភាពសម្បូណ៌សប្បាយដល់ពួកគេ (២.១៨-២៧, ៣.១-៥, ៤.១៧-២១) បើមិនដូច្នោះទេ ពួកគេត្រូវខ្វះខាត ហើយរងនូវព្រះពិរោធរបស់ព្រះអង្គទៀតផង។
ប្រជាជាតិនានានឹងត្រូវវិនាសសូន្យ (៤.១-១៦) រីឯប្រជាជាតិអ៊ីស្រាអែលវិញ នឹងយល់ថា វត្តមានរបស់ព្រះក្នុងចំណោមពួកគេ នាំមកនូវព្រះពរយ៉ាងណាខ្លះ។ កណ្ឌគម្ពីរយ៉ូអែលប្រកាសទៀតថា ថ្ងៃមួយ ព្រះជាម្ចាស់នឹងគង់ជាមួយមនុស្សគ្រប់ៗរូប ដោយព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះអង្គទៅលើពួកគេ (៣.១-២)។ គ្រិស្ដបរិស័ទនៅបឋមសម័យ បានទទួលព្រះបន្ទូលសន្យានេះ នៅបុណ្យថ្ងៃទីហាសិប (កិច្ចការ ២.១-២១)។
Currently Selected:
យ៉ូអែល ពាក្យលំនាំ: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies