យ៉ូប 33:15-18
យ៉ូប 33:15-18 គកស១៦
គឺក្នុងពេលយល់សប្តិ ឬក្នុងការជាក់ស្តែងនៅពេលយប់ ក្នុងកាលដែលមនុស្សដេកលក់ស៊ប់នៅដំណេក នៅវេលានោះ ព្រះអង្គបើកត្រចៀកមនុស្ស ហើយក៏បោះត្រាសេចក្ដីដែលព្រះអង្គប្រដៅគេ ដើម្បីទាញមនុស្សចេញពីការដែលគេគិតធ្វើ ហើយរាំងរាគេពីសេចក្ដីអំនួត ព្រះអង្គឃាំងព្រលឹងគេឲ្យរួចពីជង្ហុក និងជីវិតគេឲ្យរួចពីការវិនាសដោយដាវ។