YouVersion Logo
Search Icon

ហូសេ 3

3
ការ​ធានា​អះ​អាង​បន្ថែម​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដែល​នាំ​ឲ្យ​មាន​ការ​ប្រោស​លោះ
1ព្រះ‌យេហូវ៉ាមាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​ស្រឡាញ់​ប្រពន្ធ​របស់​អ្នក​សា​ជា​ថ្មី ទោះ​បើ​នាង​ស្រឡាញ់​បុរស​ម្នាក់​ផ្សេង​ទៀត ហើយ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ផិត‌ក្បត់​ក៏​ដោយ ដូច​ព្រះ‌យេហូវ៉ា​ក៏​ស្រឡាញ់ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ ទោះ​បើ​គេ​បែរ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ហើយ​គេ​ចូល​ចិត្ត​នំ​ទំពាំង‌បាយ‌ជូរ​ក៏​ដោយ»។ 2ដូច្នេះ ខ្ញុំ​ក៏​ទិញ​នាង​មក​វិញ ដោយ​សាច់​ប្រាក់​ដប់​ប្រាំ​សេកែល និង​ស្រូវ​ឱក​មួយ​ថាំង​កន្លះ ព្រម​ទាំង​ស្រា​ទំពាំង​បាយ​ជូរ​មួយ​រង្វាល់។ 3ខ្ញុំ​និយាយ​ទៅ​នាង​ថា៖ «នាង​ត្រូវ​រស់​នៅ​ជា‌មួយ​ខ្ញុំ​ឲ្យ​បាន​យូរ មិន​ត្រូវ​ធ្វើ​ពេស្យា‌ចារ ឬ​ទៅ​ធ្វើ​ប្រពន្ធ​របស់​បុរស​ដទៃ​ណា​ឡើយ ខ្ញុំ​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​វិញ​ដូច្នោះ​ដែរ»។ 4ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​រស់​នៅ​ជា​យូរ​អង្វែង ដោយ​គ្មាន​ស្តេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញ‌បូជា ឬ​បង្គោល​គោរព ក៏​គ្មាន​អេផូឌ ឬ​ថេរ៉ាភីម ទេ។ 5ក្រោយ​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​វិល​មក​វិញ ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ហើយ​ដាវីឌ ជា​ស្តេច​របស់​គេ។ នៅ​គ្រា​ចុង​ក្រោយ គេ​នឹង​ចូល​មក​រក​ព្រះ‌យេហូវ៉ា​ទាំង​ញាប់‌ញ័រ ហើយ​មក​ទទួល​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in