YouVersion Logo
Search Icon

អេម៉ុស 1:1-2

អេម៉ុស 1:1-2 គកស១៦

នេះ​ជា​ពាក្យ​របស់​ហោរា​អេម៉ុស ជា​ម្នាក់​ក្នុង​ចំណោម​ពួក​គង្វាល​នៅ​ត្កូអា ជា​សេចក្ដី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្នុង​រជ្ជ‌កាលព្រះ​បាទ​អូសៀស ស្តេច​ស្រុក​យូដា និង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​បុត្រ​ព្រះ​បាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល គឺ​ពីរ​ឆ្នាំ មុន​រញ្ជួយ​ផែន​ដី។ លោក​ពោល​ថា ព្រះ‌យេហូវ៉ា​គ្រហឹម​ពី​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម នោះ​វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​សោក​សៅ ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត​ហែង​ទៅ។