កំណើតពិភពលោក 6:1-4
កំណើតពិភពលោក 6:1-4 អគត
មនុស្សលោកចាប់ផ្តើមកើនចំនួនកាន់តែច្រើនឡើងពាសពេញលើផែនដី ហើយគេក៏បង្កើតកូនស្រីៗ។ ពួកម៉ាឡាអ៊ីកាត់បានឃើញកូនស្រីៗរបស់ប្រជារាស្រ្តមានរូបឆោមល្អស្អាត គេក៏នាំគ្នាជ្រើសរើសប្រពន្ធពីចំណោមស្ត្រីៗទាំងនោះ។ អុលឡោះតាអាឡាមានបន្ទូលថា៖ «រសរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកំរិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។ សម័យនោះ មានមនុស្សមាឌធំៗរស់នៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ។ អ្នកទាំងនោះកើតនៅជំនាន់ដែលពួកម៉ាឡាអ៊ីកាត់នាំគ្នាមកយកកូនស្រីៗរបស់ប្រជារាស្រ្តធ្វើជាប្រពន្ធ គឺអ្នកទាំងនោះហើយដែលជាវិរជនដ៏មានឈ្មោះល្បីនៅសម័យបុរាណ។