ណាពីអេសេគាល 41
41
1បន្ទាប់មក គាត់នាំខ្ញុំចូលទៅក្នុងម៉ាស្ជិទ គាត់វាស់សសរម្ខាងៗមានទទឹងប្រាំមួយហត្ថ ស្មើនឹងទទឹងរបស់ជំរំសក្ការៈ។ 2ក្របទ្វារមានទទឹងដប់ហត្ថ រីឯទ្វារវិញ ម្ខាងៗមានទទឹងប្រាំហត្ថ។ គាត់វាស់ទីសក្ការៈមានបណ្ដោយសែសិបហត្ថ ហើយទទឹងម្ភៃហត្ថ។ 3បន្ទាប់មក គាត់ចូលទៅខាងក្នុងវាស់សសរមាត់ទ្វារ ឃើញមានកំរាស់ពីរហត្ថ រីឯទ្វារកំរាស់ប្រាំមួយហត្ថ ទទឹងប្រាំពីរហត្ថ។ 4គាត់វាស់ផ្នែកខាងក្នុងម៉ាស្ជិទ មានបណ្ដោយម្ភៃហត្ថ ទទឹងម្ភៃហត្ថ រួចគាត់ប្រាប់ខ្ញុំថា នេះជាទីសក្ការៈបំផុត។
5គាត់វាស់ជញ្ជាំងខណ្ឌម៉ាស្ជិទ ឃើញមានកំរាស់ប្រាំមួយហត្ថ។ រីឯបន្ទប់អមជុំវិញម៉ាស្ជិទមានទទឹងបួនហត្ថ។ 6បន្ទប់អមជុំវិញទាំងនោះមានបីជាន់ ក្នុងមួយជាន់មានសាមសិបបន្ទប់។ បន្ទប់នីមួយៗស្ថិតនៅតាមជញ្ជាំងខាងក្រៅដែលព័ទ្ធជុំវិញម៉ាស្ជិទ គឺមិននៅតាមជញ្ជាំងម៉ាស្ជិទទេ។ 7បន្ទប់ជាន់ខាងលើទូលាយជាងបន្ទប់នៅជាន់ក្រោម ព្រោះផ្នែកខាងលើ កំរាស់ជញ្ជាំងដែលព័ទ្ធជុំវិញម៉ាស្ជិទតូចជាងកំរាស់ផ្នែកខាងក្រោម។ ហេតុនេះហើយបានជាកាលណាគេឡើងទៅខាងលើកាន់តែខ្ពស់ នោះកាន់តែមានកន្លែងទូលាយជាង។ គេអាចឡើងពីជាន់ក្រោមទៅជាន់កណ្ដាល រួចទៅជាន់ខាងលើ។
8ខ្ញុំសង្កេតមើលជុំវិញម៉ាស្ជិទ ឃើញថាបន្ទប់ដែលនៅអមតាមជញ្ជាំងមានកំពស់ពេញមួយឈើរង្វាស់ គឺប្រាំមួយហត្ថ។ 9ជញ្ជាំងដែលនៅខាងក្រៅបន្ទប់អមមានកំរាស់ប្រាំហត្ថ។ រីឯធ្លានៅចន្លោះបន្ទប់អម ដែលនៅជាប់នឹងជញ្ជាំង 10និងបន្ទប់ដែលនៅជុំវិញម៉ាស្ជិទ មានប្រវែងម្ភៃហត្ថ។ 11បន្ទប់អមទាំងនោះមានច្រកចេញចូលតាមធ្លា ច្រកមួយនៅខាងជើង ច្រកមួយទៀតនៅខាងត្បូង។ ធ្លានោះមានជ្រុងនីមួយៗប្រវែងប្រាំហត្ថ។
12នៅខាងលិច មានអាគារមួយនៅជាប់នឹងធ្លាធំ មានទទឹងចិតសិបហត្ថ បណ្ដោយកៅសិបហត្ថ រីឯជញ្ជាំងមានកំរាស់ប្រាំហត្ថ។ 13បុរសនោះវាស់ម៉ាស្ជិទ ឃើញមានបណ្ដោយមួយរយហត្ថ។ ចំណែកឯធ្លាធំ អាគារ និងជញ្ជាំង ក៏មានបណ្ដោយមួយរយហត្ថដែរ។ 14ជញ្ជាំងខាងមុខម៉ាស្ជិទ និងធ្លាធំដែលនៅខាងកើត មានប្រវែងមួយរយហត្ថ។ 15បុរសនោះបានវាស់បណ្ដោយរបស់អាគារ ដែលស្ថិតនៅខាងក្រោយម៉ាស្ជិទ រួមទាំងថែវនៅសងខាងផង ឃើញមានប្រវែងមួយរយហត្ថ។ ទីសក្ការៈ បន្ទប់ល្វែងនៅទីលានខាងក្នុង 16ក្របទ្វារ បង្អួចចម្រឹងដែក ថែវតាមជាន់ទាំងបីនៅទល់មុខនឹងក្របទ្វារ សុទ្ធតែមានបន្ទះឈើពាសជុំវិញ គឺចាប់ពីក្រោមរហូតដល់បង្អួច ហើយបង្អួចក៏មានពាសឈើដែរ។ 17ចាប់ពីលើទ្វាររហូតដល់ក្នុងទីសក្ការៈ មានក្បាច់លំអទាំងខាងក្រៅ ទាំងខាងក្នុង 18គឺក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប និងក្បាច់ដើមចាក។ រូបដើមចាកមួយ រូបម៉ាឡាអ៊ីកាត់មានស្លាបពីរ នៅឆ្លាស់គ្នា។ 19ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានមុខពីរ មុខមនុស្សបែរទៅរកដើមចាកម្ខាង មុខសិង្ហបែរទៅរកដើមចាកម្ខាងទៀត ជាបន្តបន្ទាប់គ្នាព័ទ្ធជុំវិញម៉ាស្ជិទ។ 20ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប និងដើមចាកនេះ មានឆ្លាក់ពាសពេញជញ្ជាំងម៉ាស្ជិទ ចាប់តាំងពីក្រោមរហូតដល់ខាងលើទ្វារ។ 21ប្រអប់ទ្វារម៉ាស្ជិទមានរាងបួនជ្រុង។ នៅខាងមុខទីសក្ការៈបំផុត 22មានអាសនៈធ្វើអំពីឈើ កំពស់បីហត្ថ និងបណ្ដោយពីរហត្ថ ជ្រុង និងគែម ក៏ធ្វើពីឈើដែរ។ បុរសនោះពោលមកខ្ញុំថា៖ «នេះជាតុតម្កល់ចំពោះអុលឡោះតាអាឡា»។ 23ទីសក្ការៈ និងទីសក្ការៈបំផុត មានច្រកចូលពីរ។ 24ច្រកនីមួយៗមានសន្លឹកទ្វារពីរ ដែលអាចបិទបើកបាន។ 25នៅលើទ្វារទីសក្ការៈមានឆ្លាក់ក្បាច់ម៉ាឡាអ៊ីកាត់មានស្លាប និងដើមចាក ដូចនៅតាមជញ្ជាំងដែរ។ នៅខាងមុខបន្ទប់ល្វែងដែលនៅខាងក្រៅ មានបាំងសាចធ្វើពីឈើ។ 26នៅតាមបន្ទប់ល្វែង និងបន្ទប់អមជញ្ជាំងម៉ាស្ជិទ ព្រមទាំងបាំងសាច មានបង្អួចចម្រឹងដែក និងក្បាច់ដើមចាកទាំងសងខាង។
Currently Selected:
ណាពីអេសេគាល 41: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.