YouVersion Logo
Search Icon

ណាពី​អេម៉ុស 9:13-14

ណាពី​អេម៉ុស 9:13-14 អគត

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ កាល​ណា​គេ​ច្រូត​ស្រូវ​រួច​រាល់​ហើយ អ្នក​ភ្ជួរ​ក៏​មក​ភ្ជួរ​ភ្លាម។ ក្រោយ​ពេល​សាប​ព្រោះ​ស្រូវ​រួច​ហើយ អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ ក៏​នឹង​មក​បេះ​ផ្លែ​យក​មក​ជាន់​ភ្លាមៗ​ដែរ។ ទឹក​ទំពាំង‌បាយជូរ​នឹង​ហូរ​ចុះ​ពី​ភ្នំ​តូច​ភ្នំ​ធំ យ៉ាង​សម្បូណ៌​ហូរ‌ហៀរ។ ពេល​នោះ យើង​នឹង​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ។ ពួក​គេ​នឹង​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ខូច​ខាត ដើម្បី​ស្នាក់​នៅ។ ពួក​គេ​នឹង​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​ផឹក​ស្រា​ពី​ចម្ការ​ទំពាំង‌បាយ‌ជូរ​នោះ។ ពួក​គេ​នឹង​ធ្វើ​ចម្ការ ហើយ​បរិភោគ ផល​ផ្លែ​ពី​ចម្ការ​នោះ​ដែរ។