YouVersion Logo
Search Icon

ទំនុកដំកើង 99

99
1ព្រះ‌យេហូវ៉ា​ទ្រង់​គ្រប់‌គ្រង
ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់​ញ័រ
ទ្រង់​គង់​ពី​លើ​ចេរូប៊ីន ត្រូវ​ឲ្យ​ផែនដី​កក្រើក​រំពើក​ចុះ
2ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ​ក្នុង​ក្រុង​ស៊ីយ៉ូន
ទ្រង់​ខ្ពស់​លើស​អស់​ទាំង​បណ្តាជន
3ចូរ​ឲ្យ​គេ​សរសើរ​ដល់​ព្រះ‌នាម​ដ៏​ធំ
ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ទ្រង់​ចុះ ដ្បិត​ទ្រង់​បរិសុទ្ធ។
4៙ ឯ​កំឡាំង​នៃ​មហា‌ក្សត្រ នោះ​គឺ​ដោយ​ស្រឡាញ់
សេចក្ដី​យុត្តិ‌ធម៌
គឺ​ទ្រង់​ដែល​តាំង​ឲ្យ​មាន​សេចក្ដី​ទៀង​ត្រង់
ទ្រង់​ក៏​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌
នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប
5ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ
ហើយ​ថ្វាយ‌បង្គំ​នៅ​ទៀប​កំណល់​កល់​ព្រះ‌បាទ​ទ្រង់
ដ្បិត​ទ្រង់​បរិសុទ្ធ។
6៙ ឯ​ម៉ូសេ នឹង​អើរ៉ុន ក្នុង​ពួក​សង្ឃ ហើយ​សាំយូ‌អែល
ក្នុង​ពួក​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់
គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
ហើយ​ទ្រង់​ក៏​ទទួល​ព្រម
7ទ្រង់​មាន​បន្ទូល​នឹង​អ្នក​ទាំង​នោះ នៅ​ក្នុង​បង្គោល​ពពក
គេ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់
ព្រម​ទាំង​ក្រិត្យ‌ក្រម​ដែល​ទ្រង់​ប្រទាន​ឲ្យ​ផង
8ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
ទ្រង់​បាន​មាន​បន្ទូល​តប​នឹង​អ្នក​ទាំង​នោះ
ទ្រង់​ជា​ព្រះ​ដែល​អត់​ទោស​ឲ្យ​គេ
ទោះ​បើ​ទ្រង់​បាន​ធ្វើ​ទោស​ចំពោះ​អំពើ​របស់​គេ​ក៏​ដោយ
9ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ
ហើយ​ថ្វាយ‌បង្គំ​នៅ​ត្រង់​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​ចុះ
ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បរិសុទ្ធ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in