YouVersion Logo
Search Icon

ទំនុកដំកើង 146

146
1ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
នែ ព្រលឹង​អញ​អើយ
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ
2កាល​ខ្ញុំ​កំពុង​រស់​នៅ​ឡើយ
នោះ​ខ្ញុំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ខ្ញុំ
ក្នុង​កាល​ដែល​នៅ​មាន​ជីវិត​ត​ទៅ
3កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ‌ពង្ស​នៃ​មនុស្ស​ណា​ឡើយ
គេ​នឹង​ជួយ​ឯង​មិន​បាន​ទេ
4គេ​ផុត​ដង្ហើម​ទៅ ហើយ​ត្រឡប់​ទៅ​ជា​ដី​វិញ
នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​គំនិត​របស់​គេ​ក៏​សូន្យ​បាត់​ទៅ
5សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ព្រះ​នៃ​យ៉ាកុប
ជា​ជំនួយ​របស់​ខ្លួន
ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន
6ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី
ព្រម​ទាំង​សមុទ្រនឹង​របស់​សព្វ​សារពើ
ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង
ទ្រង់​ក៏​រក្សា​សេចក្ដី​ពិត​ត្រង់​ជា​ដរាប
7ទ្រង់​សំរេច​សេចក្ដី​សុចរិត​ដល់​ពួក​អ្នក
ដែល​ត្រូវ​គេ​សង្កត់‌សង្កិន
ក៏​ប្រទាន​អាហារ​ដល់​អស់​អ្នក​ដែល​ឃ្លាន​ដែរ
ព្រះ‌យេហូវ៉ា​ទ្រង់​ស្រាយ​ពួក​អ្នក ដែល​ជាប់​ចំណង
ឲ្យ​រួច​ចេញ
8ព្រះ‌យេហូវ៉ា​ទ្រង់​បំភ្លឺ​ភ្នែក​របស់​មនុស្ស​ខ្វាក់
ព្រះ‌យេហូវ៉ា​ទ្រង់​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន
ឲ្យ​ត្រង់​ឡើង​វិញ
ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​ពួក​មនុស្ស​សុចរិត
9ព្រះ‌យេហូវ៉ា​ទ្រង់​ការ‌ពារ​ពួក​អ្នក​ប្រទេស​ដទៃ
ទ្រង់​ទប់‌ទល់​ពួក​កូន​កំព្រា នឹង​ស្រី​មេម៉ាយ
តែ​ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ទ្រង់​បំបត់‌បំបែន​វិញ
10ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សោយ‌រាជ្យ​នៅ​អស់‌កល្ប‌ជានិច្ច
គឺ​ព្រះ​នៃ​ឯង ឱ​ក្រុង​ស៊ីយ៉ូន​អើយ
ទ្រង់​នឹង​សោយ‌រាជ្យ ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in