ជនគណនា 33
33
1នេះជាផ្លូវទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរតាមពួកពលគេ ដោយនូវសារម៉ូសេ ហើយនឹងអើរ៉ុន តាំងពីគេចេញពីស្រុកអេស៊ីព្ទមក 2ម៉ូសេបានកត់ដំណើរដែលគេដើរតាមដំណាក់នីមួយៗ តាមបង្គាប់ព្រះយេហូវ៉ា ដូច្នេះ អស់ទាំងដំណាក់គេដែលគេដើរដំណើរមក 3នោះពួកកូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេស មកនៅថ្ងៃ១៥ខែចេត្រ គឺបានចេញមកនៅថ្ងៃបន្ទាប់នឹងបុណ្យរំលង ដោយមានជ័យជំនះ នៅភ្នែកនៃពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា 4ក្នុងកាលដែលគេកំពុងតែកប់ខ្មោចពួកកូនច្បងរបស់គេ ដែលព្រះយេហូវ៉ាបានវាយសំឡាប់នៅក្នុងពួកគេ ហើយព្រះយេហូវ៉ាក៏បានធ្វើទោសដល់អស់ទាំងព្រះរបស់គេដែរ។
5ពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីរ៉ាមសេស មកស្នាក់នៅត្រង់ស៊ុកូត 6គេចេញពីស៊ុកូតមកស្នាក់នៅត្រង់អេថាមក្បែរទីរហោស្ថាន 7គេចេញពីអេថាម ក៏បែរទៅខាងពីហាហីរ៉ុថ ទល់មុខនឹងបាលសេផុន រួចស្នាក់នៅត្រង់មុខមីកដុល 8គេចេញពីមុខពីហាហីរ៉ុថដើរឆ្លងនៅកណ្តាលទឹកសមុទ្រទៅក្នុងទីរហោស្ថាន ក៏ដើរ៣ថ្ងៃទៅក្នុងទីរហោស្ថានអេថាម រួចស្នាក់នៅត្រង់ម៉ារ៉ា 9គេចេញពីម៉ារ៉ាមកដល់អេលីម ហើយនៅអេលីមនោះ មានរន្ធទឹក១២ នឹងដើមលម៉ើ៧០ គេក៏ស្នាក់នៅទីនោះ 10គេចេញពីអេលីមមកស្នាក់នៅក្បែរសមុទ្រក្រហម 11គេចេញពីសមុទ្រក្រហមមកស្នាក់នៅក្នុងទីរហោស្ថានស៊ីន 12គេចេញពីទីរហោស្ថានស៊ីនមកស្នាក់នៅត្រង់ដុបកា 13គេចេញពីដុបកាមកស្នាក់នៅត្រង់អាលូស 14គេចេញពីអាលូស មកស្នាក់នៅរេផិឌីម ជាកន្លែងដែលគ្មានទឹកឲ្យគេផឹកសោះ 15គេចេញពីរេផិឌីមមកស្នាក់នៅត្រង់ទីរហោស្ថានស៊ីណាយ 16គេចេញពីទីរហោស្ថានស៊ីណាយមកស្នាក់នៅត្រង់គីប្រុត-ហាតាវ៉ា 17គេចេញពីគីប្រុត-ហាតាវ៉ាមកស្នាក់នៅត្រង់ហាសិរ៉ូត 18គេចេញពីហាសិរ៉ូតមកស្នាក់នៅត្រង់រីតម៉ា 19គេចេញពីរីតម៉ាមកស្នាក់នៅត្រង់រីម៉ុន-ពេរេស 20គេចេញពីរីម៉ុន-ពេរេសមកស្នាក់នៅត្រង់លិបណា 21គេចេញពីលិបណា មកស្នាក់នៅត្រង់រីសា 22គេចេញពីរីសា មកស្នាក់នៅត្រង់កេហេឡាថា 23គេចេញពីកេហេឡាថាមកស្នាក់នៅត្រង់ភ្នំសាភើរ 24គេចេញពីភ្នំសាភើរមកស្នាក់នៅត្រង់ហារ៉ាដា 25គេចេញពីហារ៉ាដាមកស្នាក់នៅត្រង់ម៉ាកហេឡូត 26គេចេញពីម៉ាកហេឡូត មកស្នាក់នៅត្រង់តាហាត 27គេចេញពីតាហាតមកស្នាក់នៅត្រង់តារ៉ាស 28គេចេញពីតារ៉ាសមកស្នាក់នៅត្រង់មីតកា 29គេចេញពីមីតកាមកស្នាក់នៅត្រង់ហាស្មូណា 30គេចេញពីហាស្មូណាមកស្នាក់នៅត្រង់ម៉ូសេរ៉ូត 31គេចេញពីម៉ូសេរ៉ូតមកស្នាក់នៅត្រង់បេនេ-យ៉ាកាន 32គេចេញពីបេនេ-យ៉ាកានមកស្នាក់នៅត្រង់ហោគីតកាត់ 33គេចេញពីហោគីតកាត់មកស្នាក់នៅត្រង់យ៉ុតបាថា 34គេចេញពីយ៉ុតបាថាមកស្នាក់នៅត្រង់អាប្រូណា 35គេចេញពីអាប្រូណាមកស្នាក់នៅត្រង់អេស៊ាន-គេប៊ើរ 36គេចេញពីអេស៊ាន-គេប៊ើរមកស្នាក់នៅត្រង់ទីរហោស្ថានស៊ីន គឺនៅត្រង់កាដេស 37គេចេញពីកាដេសមកស្នាក់នៅត្រង់ភ្នំហោរ ជាព្រំប្រទល់ស្រុកអេដំម។
38នៅទីនោះ អើរ៉ុនដ៏ជាសង្ឃបានឡើងទៅលើភ្នំហោរ តាមបង្គាប់ព្រះយេហូវ៉ា ហើយក៏ស្លាប់ទៅ នៅថ្ងៃដំបូង ក្នុងខែស្រាពណ៍ នាឆ្នាំទី៤០ ក្រោយដែលពួកកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទមក 39កាលអើរ៉ុនស្លាប់ទៅ នៅលើភ្នំហោរ នោះលោកបានអាយុ១២៣ឆ្នាំហើយ។
40គ្រានោះ អើរ៉ាតជាស្តេចសាសន៍កាណាន ដែលអាស្រ័យនៅប៉ែកខាងត្បូងនៃស្រុកកាណាន ទ្រង់ក៏ឮថា ពួកកូនចៅអ៊ីស្រាអែលធ្វើដំណើរមក។
41ឯពួកអ៊ីស្រាអែលក៏ចេញពីភ្នំហោរមកស្នាក់នៅត្រង់សាលម៉ូន៉ា 42គេចេញពីសាលម៉ូន៉ាមកស្នាក់នៅត្រង់ពូណូន 43គេចេញពីពូណូនមកស្នាក់នៅត្រង់អូបូត 44គេចេញពីអូបូតមកស្នាក់នៅត្រង់អ៊ីយេ-អាបារីម នៅព្រំប្រទល់ស្រុកម៉ូអាប់ 45គេចេញពីអ៊ីយេ-អាបារីមមកស្នាក់នៅត្រង់ឌីបូន-កាឌ់ 46គេចេញពីឌីបូន-កាឌ់មកស្នាក់នៅត្រង់អាលម៉ូន-ឌីប្លាថែម 47គេចេញពីអាលម៉ូន-ឌីប្លាថែមមកស្នាក់ត្រង់ភ្នំអាបារីម នៅមុខភ្នំនេបូរ 48គេចេញពីភ្នំអាបារីមមកស្នាក់នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ 49គេដំឡើងត្រសាលរបស់គេនៅក្បែរទន្លេយ័រដាន់ ចាប់តាំងពីបេត-យេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម ក្នុងស្រុកវាលរបស់ម៉ូអាប់។
50ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ 51ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកកាណានហើយ 52នោះត្រូវឲ្យបណ្តេញអស់ទាំងអ្នកស្រុកនោះពីមុខឯងចេញ ព្រមទាំងបំផ្លាញអស់ទាំងព្រះ ជារូបឆ្លាក់ ជារូបសិតរបស់គេបង់ ហើយរំលាងអស់ទាំងទីខ្ពស់គេផង 53ឯងរាល់គ្នាត្រូវចាប់យកស្រុកនោះទុកជាកេរអាករ ហើយអាស្រ័យនៅផង ដ្បិតអញបានឲ្យ ទុកជាកេរអាករដល់ឯងរាល់គ្នាហើយ 54ឯងរាល់គ្នាត្រូវទទួលស្រុកនោះ ទុកជាមរដក ដោយចាប់ឆ្នោត តាមគ្រួឯងនីមួយៗ ពួកណាមានគ្នាច្រើន នោះត្រូវបានច្រើន ហើយពួកណាមានគ្នាតិច នោះត្រូវបានតិចវិញ បើអ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា នោះត្រូវតែបានកន្លែងនោះ ឯងរាល់គ្នាត្រូវស៊ីមរដកតាមពូជអំបូរនៃពួកឰយុកោឯង 55តែបើមិនបានបណ្តេញពួកអ្នកស្រុកនោះពីមុខឯងចេញទេ នោះពួកអ្នកដែលទុកឲ្យនៅ គេនឹងជាម្ជុលដល់ភ្នែកឯង ហើយជាបន្លានៅចំហៀងឯងផង គេនឹងធ្វើទុកឯងនៅក្នុងស្រុកដែលឯងអាស្រ័យនៅនោះ 56ហើយអញនឹងធ្វើដល់ឯងរាល់គ្នា ដូចជាអញបានគិតធ្វើដល់គេវិញ។
Currently Selected:
ជនគណនា 33: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.