អេសេគាល 2
2
1ទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរក្រោកឈរឡើង នោះអញនឹងនិយាយនឹងឯង 2កាលទ្រង់កំពុងមានបន្ទូលនឹងខ្ញុំ នោះព្រះវិញ្ញាណក៏មកសណ្ឋិតនៅក្នុងខ្ញុំ ហើយបានបញ្ឈរខ្ញុំឡើង រួចខ្ញុំក៏ឮព្រះអង្គដែលមានបន្ទូលមកខ្ញុំ 3ទ្រង់មានបន្ទូលថា កូនមនុស្សអើយ អញចាត់ឯងឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ ទោះទាំងខ្លួនគេនឹងពួកឰយុកោ ក៏បានរំលងទាស់នឹងអញ ដរាបដល់ថ្ងៃនេះឯង 4គេជាកូនចៅមានមុខរឹង ហើយចិត្តខែង គឺដល់ពួកអ្នកនោះដែលអញចាត់ឯង ត្រូវឲ្យឯងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ 5ឯគេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរា១បានមកក្នុងពួកគេហើយ 6ឯឯង កូនមនុស្សអើយ កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យខ្លាចចំពោះពាក្យសំដីរបស់គេដែរ ទោះបើមានបន្លា ហើយនឹងអញ្ចាញមកទាស់ជានឹងឯង ហើយឯងមានទីអាស្រ័យនៅកណ្តាលពួកខ្យាដំរីក៏ដោយ កុំឲ្យខ្លាចពាក្យសំដីគេឲ្យសោះ ក៏កុំឲ្យស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ 7ត្រូវឲ្យឯងថ្លែងពាក្យរបស់អញប្រាប់ដល់គេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។
8តែឯឯង កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលអញប្រាប់ដល់ឯងចុះ កុំឲ្យឯងមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលអញឲ្យដល់ឯង 9រួចកាលខ្ញុំកំពុងតែមើល នោះឃើញមានដៃ១ លូកមកដល់ខ្ញុំ ក៏ឃើញក្រាំង១នៅក្នុងដៃនោះ 10ទ្រង់ក៏បើកត្រដាងក្រាំងនោះនៅមុខខ្ញុំ នោះឃើញមានសរសេរទាំងខាងក្នុង នឹងខាងក្រៅផង មានកត់ទុកសុទ្ធតែជាពាក្យទំនួញ ពាក្យសោកសៅ នឹងសេចក្ដីវេទនាទទេ។
Currently Selected:
អេសេគាល 2: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.