YouVersion Logo
Search Icon

ដានី‌យ៉ែល 5:25-28

ដានី‌យ៉ែល 5:25-28 ពគប

ឯ​ពាក្យ​ដែល​បាន​សរសេរ​នោះ គឺ​ថា «មេនេ មេនេ ទេកិល អ៊ូផារ‌ស៊ីន» ហើយ​នេះ​ជា​សេចក្ដី​បក​ប្រែ​នៃ​ពាក្យ​ទាំង​នោះ «មេនេ» ប្រែ​ថា ព្រះ​បាន​រាប់​ថ្ងៃ​នៃ​រាជ្យ​ទ្រង់ ហើយ​បាន​ធ្វើ​ឲ្យ​ផុត​ទៅ «ទេកិល» ប្រែ​ថា ទ្រង់​បាន​ត្រូវ​ថ្លឹង​នៅ​ជញ្ជីង ឃើញ​ថា​ខ្វះ​ខាត ឯ «ពេរេស» នោះ​ប្រែ​ថា នគរ​របស់​ទ្រង់​ត្រូវ​បែង​ចែក​ឲ្យ​ដល់​ពួក​សាសន៍​មេឌី នឹង​សាសន៍​ពើស៊ី​ហើយ។