YouVersion Logo
Search Icon

២ ធីម៉ូថេ 2:14-19

២ ធីម៉ូថេ 2:14-19 ពគប

ចូរ​រំឭក​គេ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ហាម‌ប្រាម​គេ​ដោយ​ដាច់​ខាត នៅ​ចំពោះ​ព្រះ‌អម្ចាស់​ថា កុំ​ឲ្យ​ជជែក​គ្នា​ពី​ន័យ​ពាក្យ ដែល​ជា​ការ​ឥត​ប្រយោជន៍ ហើយ​ក៏​នាំ​ពួក​អ្នក​ដែល​ស្តាប់ ឲ្យ​វង្វេង​ផង​នោះ​ឡើយ ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម‌ត្រូវ តែ​ត្រូវ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ ដ្បិត​ពាក្យ​យ៉ាង​នោះ នឹង​នាំ​ឲ្យ​ចំរើន​សេចក្ដី​ទមិល​ល្មើស កាន់​តែ​ច្រើន​ឡើង​ទេ ហើយ​សំដី​គេ​នឹង​ស៊ី​រូង​ដូច​ជា​ដំបៅ​ក្លាយ ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ហ៊ីមេនាស នឹង​ភីលេត ដែល​បាន​ជ្រួស​ហួស​ចេញ​ពី​សេចក្ដី​ពិត ទាំង​និយាយ​ថា សេចក្ដី​រស់​ឡើង​វិញ​បាន​កន្លង​ទៅ​ហើយ គេ​ក៏​បង្ខូច​សេចក្ដី​ជំនឿ​របស់​អ្នក​ខ្លះ​ដែរ ប៉ុន្តែ ឯ​ឫស​មាំ‌មួន​របស់​ព្រះ នោះ​ធន់​នៅ​វិញ ដោយ​បាន​បោះ​ត្រា​ថា ព្រះ‌អម្ចាស់​ទ្រង់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ផង​ទ្រង់ ហើយ​ថា ចូរ​ឲ្យ​អស់​អ្នក ដែល​ចេញ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថយ​ចេញ​ពី​សេចក្ដី​ទុច្ចរិត​ទៅ