YouVersion Logo
Search Icon

១ កូរិន‌ថូស 5:1-5

១ កូរិន‌ថូស 5:1-5 ពគប

មាន​ឮ​រន្ទឺ​សុល​សាយ​ជានិច្ច​ថា មាន​ការ​កំផិត​កើត​ឡើង ក្នុង​ពួក​អ្នក​រាល់​គ្នា​ពិត ជា​ការ​កំផិត​ម្យ៉ាង ដែល​មិន​ដែល​ទាំង​មាន​ឮ​និយាយ​ក្នុង​សាសន៍​ដទៃ​ផង គឺ​ថា មាន​មនុស្ស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន តែ​អ្នក​រាល់​គ្នា​នៅ​តែ​មាន​ចិត្ត​ធំ ឥត​កើត​ទុក្ខ​ព្រួយ ដើម្បី​នឹង​ដក​អ្នក​ដែល​ប្រព្រឹត្ត​ការ​នោះ ឲ្យ​ថយ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ឯ​ខ្ញុំ ទោះ​បើ​មិន​នៅ​ជា​មួយ​ខាង​សាច់​ឈាម​ក៏​មែន គង់​តែ​នៅ​ជា​មួយ​ខាង​ឯ​វិញ្ញាណ ខ្ញុំ​ក៏​បាន​កាត់​ទោស​ដល់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ​ហើយ ហាក់​ដូច​ជា​បាន​នៅ​ជា​មួយ​គ្នា​ដែរ គឺ​ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា នឹង​វិញ្ញាណ​ខ្ញុំ​បាន​ប្រជុំ​គ្នា ព្រម​ទាំង​មាន​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ​នៃ​យើង​ផង នោះ​ខ្ញុំ​បាន​កាត់​ទោស​អ្នក​នោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដើម្បី​នឹង​បញ្ជូន​មនុស្ស​យ៉ាង​នោះ​ទៅ​អារក្ស‌សាតាំង ឲ្យ​បំផ្លាញ​និស្ស័យ​សាច់​ឈាម​គេ ប្រយោជន៍​ឲ្យ​ព្រលឹង​វិញ្ញាណ​បាន​សង្គ្រោះ ក្នុង​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ​វិញ

Free Reading Plans and Devotionals related to ១ កូរិន‌ថូស 5:1-5