ទោះបីគេមានវ័យចាស់ជរាក្ដី
ក៏គេនៅតែអាចបង្កើតកូនបានដដែល
គឺប្រៀបបាននឹងដើមឈើដែលមានពន្លកថ្មី
និងមានស្លឹកលាស់ខៀវខ្ចីជានិច្ច។
ការទាំងនេះសម្តែងឲ្យឃើញថា
ព្រះអម្ចាស់ជាថ្មដារបស់ខ្ញុំ
ទ្រង់មានព្រះហឫទ័យទៀងត្រង់ជានិច្ច
ឥតប្រែប្រួលសោះឡើយ។