1
ទំនុកតម្កើង 143:10
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
សូមបង្រៀនទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យ របស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គដឹកនាំ ទូលបង្គំឲ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
Compare
Explore ទំនុកតម្កើង 143:10
2
ទំនុកតម្កើង 143:8
សូមសម្តែងឲ្យទូលបង្គំស្គាល់ព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹម ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។ សូមប្រោសប្រទានឲ្យទូលបង្គំស្គាល់ផ្លូវ ដែលទូលបង្គំត្រូវដើរ ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។
Explore ទំនុកតម្កើង 143:8
3
ទំនុកតម្កើង 143:9
ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវ ទូលបង្គំមកជ្រកកោននៅក្បែរព្រះអង្គ។
Explore ទំនុកតម្កើង 143:9
4
ទំនុកតម្កើង 143:11
ឱព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។ សូមនាំទូលបង្គំចេញពីភាពអាសន្ន ដោយព្រះហឫទ័យដ៏សុចរិតរបស់ព្រះអង្គ!
Explore ទំនុកតម្កើង 143:11
5
ទំនុកតម្កើង 143:1
ឱព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ទទូចអង្វររបស់ទូលបង្គំ! សូមឆ្លើយតបមកទូលបង្គំដោយព្រះហឫទ័យ សុចរិតដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។
Explore ទំនុកតម្កើង 143:1
6
ទំនុកតម្កើង 143:7
ឱព្រះអម្ចាស់អើយ សូមឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតបានទេ! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំឡើយ ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។
Explore ទំនុកតម្កើង 143:7
7
ទំនុកតម្កើង 143:5
ទូលបង្គំនឹកទៅដល់ជំនាន់ដើម ទូលបង្គំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ ទូលបង្គំពិចារណាអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។
Explore ទំនុកតម្កើង 143:5
Home
Bible
Plans
Videos