1
សុភាសិត 13:20
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
នៅជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេពគប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។
Compare
Explore សុភាសិត 13:20
2
សុភាសិត 13:3
អ្នកណាចេះប្រយ័ត្នពាក្យសម្ដី អ្នកនោះការពារជីវិតរបស់ខ្លួន រីឯអ្នកដែលចេះតែហាមាត់និយាយរមែងនាំឲ្យខ្លួនឯងវិនាស។
Explore សុភាសិត 13:3
3
សុភាសិត 13:24
អ្នកណាមិនសូវប្រើរំពាត់ អ្នកនោះមិនស្រឡាញ់កូនទេ រីឯអ្នកដែលស្រឡាញ់កូនតែងតែវាយប្រដៅវា។
Explore សុភាសិត 13:24
4
សុភាសិត 13:12
ការអស់សង្ឃឹមតែងតែនាំឲ្យព្រួយចិត្ត រីឯការសម្រេចដូចបំណង ប្រៀបបាននឹងដើមឈើដែលមានជីវិត។
Explore សុភាសិត 13:12
5
សុភាសិត 13:6
សេចក្ដីសុចរិតតែងតែការពារមនុស្សទៀងត្រង់ រីឯអំពើបាបបណ្ដាលឲ្យមនុស្សអាក្រក់វិនាស។
Explore សុភាសិត 13:6
6
សុភាសិត 13:11
ទ្រព្យរកបានរហ័ស បាត់បង់ក៏រហ័សដែរ រីឯទ្រព្យរកបានដោយសន្សំ រមែងកើនឡើងជាដរាប។
Explore សុភាសិត 13:11
7
សុភាសិត 13:10
ការវាយឫកធំតែងតែបង្កឲ្យមានទំនាស់ រីឯអ្នកដែលសុខចិត្តទទួលដំបូន្មានជាមនុស្សមានប្រាជ្ញា។
Explore សុភាសិត 13:10
8
សុភាសិត 13:22
មនុស្សសប្បុរសតែងតែមានមត៌កទុកចែកឲ្យកូនចៅ រីឯមនុស្សបាបតែងតែប្រមូលទ្រព្យទុកសម្រាប់មនុស្សសុចរិត។
Explore សុភាសិត 13:22
9
សុភាសិត 13:1
កូនមានប្រាជ្ញាតែងតែស្ដាប់ពាក្យទូន្មានរបស់ឪពុក រីឯកូនព្រហើនមិនព្រមស្ដាប់ការស្ដីប្រដៅទេ។
Explore សុភាសិត 13:1
10
សុភាសិត 13:18
អ្នកដែលមិនទទួលការអប់រំរមែងធ្លាក់ខ្លួនក្រ ហើយត្រូវគេមើលងាយ រីឯអ្នកដែលសុខចិត្តទទួលការស្ដីប្រដៅ តែងតែមានកិត្តិយស។
Explore សុភាសិត 13:18
Home
Bible
Plans
Videos