ប៉ុន្តែ ដូនតារបស់យើងខ្ញុំមានអំនួត
និងមានចិត្តរឹងចចេស
ពុំព្រមស្ដាប់តាមបទបញ្ជារបស់ព្រះអង្គទេ។
ពួកគេបដិសេធមិនព្រមស្ដាប់បង្គាប់
ហើយបំភ្លេចការអស្ចារ្យទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើ ដើម្បីជួយពួកគេ។
ពួកគេបានតាំងចិត្តរឹងចចេស ហើយបះបោរ
ពួកគេបានតែងតាំងមេដឹកនាំម្នាក់
ចង់វិលទៅរកទាសភាពវិញ។
ប៉ុន្តែ ព្រះអង្គជាព្រះដែលតែងតែអត់ទោស
ព្រះអង្គប្រកបដោយព្រះហឫទ័យ
អាណិតអាសូរ និងប្រណីសន្ដោស
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
និងពោរពេញដោយព្រះហឫទ័យមេត្តាករុណា
ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។