ប៉ុន្តែ ព្រះជាម្ចាស់ប្រកបដោយព្រះចេស្ដា
ដកមនុស្សមានអំណាចចេញ
ពេលព្រះអង្គក្រោកឡើង ពួកគេគ្មានសង្ឃឹមថា
នឹងរស់តទៅទៀតបានឡើយ។
ព្រះអង្គបណ្ដោយឲ្យពួកគេស្មានថា
ខ្លួនរស់នៅយ៉ាងសុខសាន្ត
ប៉ុន្តែ ព្រះអង្គទតមើលអំពើ
ដែលពួកគេប្រព្រឹត្តជានិច្ច។
ពួកគេបានថ្កើងឡើងតែមួយភ្លែត
រួចហើយវិនាសបាត់ទៅ
ពួកគេដូចជាផ្កាដែលធ្លាក់ចុះពីទង
ហើយស្លោកអស់ទៅ
និងដូចកួរស្រូវដែលគេផ្ដាច់ចេញពីដើម។