គ្រប់ពេលដែលទូលបង្គំនិយាយ
ទូលបង្គំស្រែកប្រកាសតែអំពីការឃោរឃៅ
និងមហន្តរាយ។
ព្រោះតែព្រះបន្ទូលរបស់ព្រះអម្ចាស់
ពួកគេត្មះតិះដៀល និងសើចចំអក
ឲ្យទូលបង្គំ តាំងពីព្រលឹមទល់ព្រលប់។
ប្រសិនបើទូលបង្គំសម្រេចចិត្តថា
ឈប់នឹកនាពីព្រះបន្ទូល
ហើយលែងនិយាយក្នុងនាមព្រះអង្គទៀតនោះ
ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន
ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង
ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង
តែវាមិនព្រមរលត់ទេ។