ខ្ញុំក្រឡេកមើលទៅ ឃើញមានខ្យល់ព្យុះបក់បោកមកពីទិសខាងជើង មានដុំពពកមួយយ៉ាងធំ និងមានផ្លេកបន្ទោរចេញពីពពកនោះ ទាំងមានពន្លឺព័ទ្ធជុំវិញ ហើយនៅចំកណ្ដាលមានដុំភ្លើងមួយបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។ នៅខាងក្នុងពពកនោះ មានសត្វលោកបួន ដែលមានទ្រង់ទ្រាយដូចមនុស្ស។ សត្វនីមួយៗមានមុខបួន និងស្លាបបួន។ ជើងរបស់សត្វទាំងនោះត្រង់ រីឯប្រអប់ជើងមានរាងដូចក្រចកជើងកូនគោ ហើយចាំងពន្លឺដូចលង្ហិនដ៏រលោង។ នៅក្រោមស្លាបទាំងបួន មានដៃដូចដៃមនុស្ស លាតសន្ធឹងទៅរកទិសទាំងបួន ដូចមុខ និងស្លាបដែរ។ ស្លាបរបស់សត្វទាំងនោះភ្ជាប់គ្នាទៅវិញទៅមក។ សត្វទាំងបួនហើរតម្រង់ទៅមុខជានិច្ច ឥតងាករេឡើយ។