1
ទុតិយកថា 34:10
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
នៅស្រុកអ៊ីស្រាអែលពុំដែលមានព្យាការីណាម្នាក់ដូចលោកម៉ូសេទេ គឺព្រះអម្ចាស់មានព្រះបន្ទូលជាមួយលោក មុខទល់នឹងមុខ។
Compare
Explore ទុតិយកថា 34:10
2
ទុតិយកថា 34:9
លោកយ៉ូស្វេ ជាកូនរបស់លោកនូន ពោរពេញដោយប្រាជ្ញាញាណ ដ្បិតលោកម៉ូសេបានដាក់ដៃលើលោក ។ ជនជាតិអ៊ីស្រាអែលនាំគ្នាស្ដាប់បង្គាប់លោកយ៉ូស្វេ ដោយធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
Explore ទុតិយកថា 34:9
3
ទុតិយកថា 34:7
ពេលលោកម៉ូសេទទួលមរណភាពនោះ លោកមានអាយុមួយរយម្ភៃឆ្នាំ តែភ្នែកលោកមិនអន់ទេ រីឯកម្លាំងរបស់លោក ក៏មិនចុះអន់ថយដែរ។
Explore ទុតិយកថា 34:7
Home
Bible
Plans
Videos