ដ្បិតព្រះចេស្ដារបស់ព្រះជាម្ចាស់ប្រទានឲ្យយើងមានអ្វីៗទាំងអស់សម្រាប់ជីវិត និងការគោរពកោតខ្លាចព្រះជាម្ចាស់ តាមរយៈការស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើងឲ្យមកឯសិរីរុងរឿង និងសេចក្ដីល្អរបស់ព្រះអង្គផ្ទាល់
ហើយដោយសារសេចក្ដីទាំងនោះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេសអស្ចារ្យដល់យើង ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាអ្នកមានចំណែកនៅក្នុងលក្ខណៈរបស់ព្រះជាម្ចាស់តាមរយៈសេចក្ដីសន្យាទាំងនោះ ព្រមទាំងរួចផុតពីសេចក្ដីពុករលួយនៅក្នុងលោកិយនេះ ដែលកើតពីសេចក្ដីប៉ងប្រាថ្នា។