នេះជាការដែលអ្នករាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងរបស់ខ្លួន ហើយត្រូវអនុវត្តសេចក្ដីពិតត្រង់ និងការកាត់ក្ដីសម្រាប់សេចក្ដីសុខសាន្ត នៅក្នុងទ្វារក្រុងរបស់អ្នករាល់គ្នា។ កុំឲ្យអ្នកណាគិតគូរការអាក្រក់ក្នុងចិត្តទាស់នឹងអ្នកជិតខាងរបស់ខ្លួនឡើយ ក៏កុំឲ្យចូលចិត្តការស្បថដោយកុហកដែរ ដ្បិតការទាំងអស់នេះហើយ ដែលយើងស្អប់’។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា”។