1
លូកា 11:13
ព្រះគម្ពីរខ្មែរសាកល
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះទម្រាំព្រះបិតាដែលគង់នៅស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់អ្នកដែលទូលសុំព្រះអង្គជាយ៉ាងណាទៅ!”។
Compare
Explore លូកា 11:13
2
លូកា 11:9
“ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរបន្តសុំ នោះនឹងប្រទានឲ្យអ្នករាល់គ្នា; ចូរបន្តស្វែងរក នោះអ្នករាល់គ្នានឹងរកឃើញ; ចូរបន្តគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា។
Explore លូកា 11:9
3
លូកា 11:10
ដ្បិតអស់អ្នកដែលសុំនឹងទទួលបាន; អ្នកដែលស្វែងរកនឹងរកឃើញ; អ្នកដែលគោះនឹងត្រូវបានបើកឲ្យ។
Explore លូកា 11:10
4
លូកា 11:2
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“នៅពេលអ្នករាល់គ្នាអធិស្ឋាន ចូរទូលថា: ‘ព្រះបិតាអើយ សូមឲ្យព្រះនាមរបស់ព្រះអង្គត្រូវបានតម្កើងជាវិសុទ្ធ សូមឲ្យអាណាចក្ររបស់ព្រះអង្គបានមកដល់។
Explore លូកា 11:2
5
លូកា 11:4
សូមលើកលែងទោសយើងខ្ញុំអំពីបាបរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំក៏លើកលែងទោសអស់អ្នកដែលជំពាក់បំណុលបាបនឹងយើងខ្ញុំដែរ។ សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ’”។
Explore លូកា 11:4
6
លូកា 11:3
សូមប្រទានអាហារ ប្រចាំថ្ងៃដល់យើងខ្ញុំជារៀងរាល់ថ្ងៃ។
Explore លូកា 11:3
7
លូកា 11:34
ចង្កៀងរបស់រូបកាយគឺភ្នែករបស់អ្នក នៅពេលភ្នែករបស់អ្នកភ្លឺថ្លារូបកាយអ្នកទាំងមូលក៏ពេញដោយពន្លឺ; ប៉ុន្តែកាលណាភ្នែករបស់អ្នកអាក្រក់ នោះរូបកាយអ្នកក៏ពេញដោយសេចក្ដីងងឹត។
Explore លូកា 11:34
8
លូកា 11:33
“គ្មានអ្នកណាអុជចង្កៀង ហើយដាក់នៅទីកំបាំង ឬក្រោមថាំងឡើយ គឺគេដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូលមកឃើញពន្លឺនោះ។
Explore លូកា 11:33
Home
Bible
Plans
Videos