1
រ៉ូម 7:25
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
សូមអរព្រះគុណដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ដូច្នេះ ដោយគំនិតរបស់ខ្ញុំ ខ្ញុំគោរពបម្រើក្រឹត្យវិន័យរបស់ព្រះ តែសាច់ឈាមរបស់ខ្ញុំ ខ្ញុំបែរជាគោរពបម្រើច្បាប់របស់បាបទៅវិញ។
Compare
Explore រ៉ូម 7:25
2
រ៉ូម 7:18
ដ្បិតខ្ញុំដឹងថា នៅក្នុងខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែ ខ្ញុំធ្វើមិនកើត។
Explore រ៉ូម 7:18
3
រ៉ូម 7:19
ខ្ញុំមិនធ្វើការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ។
Explore រ៉ូម 7:19
4
រ៉ូម 7:20
ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺបាបដែលនៅក្នុងខ្លួនខ្ញុំវិញទេតើ។
Explore រ៉ូម 7:20
5
រ៉ូម 7:21-22
ដូច្នេះ ខ្ញុំរកឃើញច្បាប់មួយគឺ ពេលខ្ញុំចង់ធ្វើអ្វីដែលល្អ ការអាក្រក់ចេះតែនៅជាមួយខ្ញុំជានិច្ច។ ដ្បិតនៅក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះ
Explore រ៉ូម 7:21-22
6
រ៉ូម 7:16
ដូច្នេះ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន។
Explore រ៉ូម 7:16
Home
Bible
Plans
Videos