YouVersion Logo
Search Icon

Popular Bible Verses from យ៉ូប 2

ពេល​មិត្ត​ភក្ដិ​បី​នាក់​របស់​លោក​យ៉ូប បាន​ឮ​និយាយ​ពី​សេចក្ដី​អាក្រក់ ដែល​កើត​ដល់​លោក​នោះ គេ​ក៏​មក​ពី​លំនៅ​របស់​គេ​រៀង​ខ្លួន គឺ​អេលី‌ផាស ជា​សាសន៍​ថេម៉ាន ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា និង​សូផារ ជា​សាសន៍​ណាអា‌ម៉ា គេ​សន្មត​គ្នា​មក​រួម​ទុក្ខ​ជា‌មួយ ហើយ​ជួយ​ឲ្យ​លោក​ក្សាន្ត​ចាក​ទុក្ខ។ ពេល​គេ​ឃើញ​លោក​ពី​ចម្ងាយ គេ​មើល​លោក​មិន​ស្គាល់​ទេ ពួក​គេ​ស្រែក​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ។ គេ​អង្គុយ​នៅ​ដី ជា‌មួយ​លោក​អស់​រយៈ​ពេល​ប្រាំពីរ​យប់​ប្រាំពីរ​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​មួយ​ម៉ាត់​សោះ ដោយ​ឃើញ​ថា លោក​មាន​ទុក្ខ​ធ្ងន់​ណាស់។

Free Reading Plans and Devotionals related to យ៉ូប 2