«ពាក្យដែលលោកបានប្រាប់មកយើងដោយនូវព្រះនាមព្រះយេហូវ៉ានោះ យើងមិនស្តាប់តាមទេ។ គឺយើងនឹងប្រព្រឹត្តតាមតែពាក្យទាំងប៉ុន្មាន ដែលចេញពីមាត់យើងវិញ ដើម្បីនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចតង្វាយដែរ ដូចជាយើងបានធ្លាប់ធ្វើមកហើយ ទោះទាំងខ្លួនយើង បុព្វបុរសយើង និងពួកស្តេច ពួកមន្ត្រីរបស់យើងនៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិមផង ដ្បិតនៅគ្រានោះ យើងមានអាហារជាបរិបូរ ក៏នៅដោយសប្បាយ ឥតឃើញសេចក្ដីអាក្រក់ណាសោះ។