ឯប្រជាជាតិជាច្រើន នឹងឡើងទៅ
ដោយពោលថា៖
ចូរយើងឡើងទៅឯភ្នំព្រះយេហូវ៉ា
ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុប
ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ
នោះយើងនឹងដើរតាមផ្លូវទាំងនោះ។
ដ្បិតក្រឹត្យវិន័យចេញពីក្រុងស៊ីយ៉ូនទៅ
ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា
ចេញពីក្រុងយេរូសាឡិមដែរ។