បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកូនចៅអ៊ីស្រាអែលថា៖ «មើល៍! ព្រះយេហូវ៉ាបានហៅបេតសាលាល កូនយូរី ដែលជាកូនហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា ហើយព្រះអង្គបានប្រទានឲ្យគាត់បានពេញដោយព្រះវិញ្ញាណ ពេញដោយគំនិតវាងវៃ មានយោបល់ និងឲ្យមានចំណេះចេះធ្វើការគ្រប់មុខ