1
សាស្តា 5:2
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះគង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ អ្នកត្រូវមានសម្ដីតិចវិញ។
Compare
Explore សាស្តា 5:2
2
សាស្តា 5:19
អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងឲ្យមានអំណាច និងបរិភោគផលនៃរបស់ទាំងនោះ នឹងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ នេះឯងជាអំណោយទានពីព្រះ។
Explore សាស្តា 5:19
3
សាស្តា 5:10
អ្នកណាដែលស្រឡាញ់ប្រាក់ នឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តទ្រព្យដ៏បរិបូរ ក៏មិនស្កប់ចិត្តដោយផលចម្រើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍។
Explore សាស្តា 5:10
4
សាស្តា 5:1
ចូររក្សាជើងរបស់អ្នក ពេលអ្នកចូលទៅក្នុងដំណាក់របស់ព្រះ ដ្បិតដែលចូលទៅជិតដើម្បីស្តាប់ វិសេសជាងថ្វាយយញ្ញបូជារបស់មនុស្សល្ងីល្ងើ ព្រោះគេមិនដឹងថាគេប្រព្រឹត្តអំពើអាក្រក់ទេ។
Explore សាស្តា 5:1
5
សាស្តា 5:4
កាលណាឯងបន់ព្រះ កុំបង្អង់លាបំណន់នោះឡើយ ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ ចូរសងតាមដែលឯងបានបន់ចុះ។
Explore សាស្តា 5:4
6
សាស្តា 5:5
ស៊ូកុំឲ្យឯងបានបន់ ជាជាងបន់ហើយ តែមិនលាបំណន់នោះវិញ។
Explore សាស្តា 5:5
7
សាស្តា 5:12
ការដេកលក់របស់មនុស្សដែលធ្វើការនឿយហត់ ស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិច ឬច្រើនក្តី ប៉ុន្តែ ការបរិភោគហួសប្រមាណរបស់អ្នកមាន មិនឲ្យគេដេកលក់បានទេ។
Explore សាស្តា 5:12
8
សាស្តា 5:15
អ្នកនោះសម្រាលចេញពីផ្ទៃម្តាយមកយ៉ាងណា ក៏ត្រូវត្រឡប់ទៅវិញខ្លួនទទេ ដូចជាបានមកនោះដែរ ឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយ។
Explore សាស្តា 5:15
Home
Bible
Plans
Videos