1
សាស្តា 1:18
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ដ្បិតដែលមានប្រាជ្ញាច្រើន ក៏កើតទុក្ខច្រើន ហើយអ្នកណាដែលចម្រើនចំណេះ ក៏ចម្រើនសេចក្ដីព្រួយឡើងដែរ។
Compare
Explore សាស្តា 1:18
2
សាស្តា 1:9
អ្វីដែលមានពីមុនមក នោះនឹងមានតទៅទៀត ហើយអ្វីដែលបានធ្វើពីមុនមក នោះក៏នឹងត្រូវធ្វើតទៅទៀត ឥតមានអ្វីថ្មីនៅក្រោមថ្ងៃឡើយ។
Explore សាស្តា 1:9
3
សាស្តា 1:8
គ្រប់ការ ទាំងអស់ច្រំដែលៗគួរឲ្យធុញទ្រាន់ មនុស្សរកពាក្យថ្លែងមិនបាន ភ្នែកមើលមិនចេះឆ្អែត ហើយត្រចៀកក៏ស្តាប់មិនចេះពេញ។
Explore សាស្តា 1:8
4
សាស្តា 1:2-3
«ការឥតប្រយោជន៍ទទេៗ» នេះជាពាក្យរបស់គ្រូប្រដៅ ពោលទុកថា ការឥតប្រយោជន៍ទទេៗ គ្រប់ទាំងអស់សុទ្ធតែអត់ប្រយោជន៍ទទេៗ។ តើមនុស្សមានកម្រៃអ្វីខ្លះ ពីកិច្ចការទាំងប៉ុន្មានដែលខ្លួនខំធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ?
Explore សាស្តា 1:2-3
5
សាស្តា 1:14
យើងបានឃើញកិច្ចការទាំងឡាយដែលធ្វើនៅក្រោមថ្ងៃ ហើយមើល៍ ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ដូចជាដេញចាប់ខ្យល់ ។
Explore សាស្តា 1:14
6
សាស្តា 1:4
មនុស្សតំណមួយកន្លងបាត់ទៅ ហើយតំណមួយទៀតកើតឡើង តែផែនដីស្ថិតស្ថេរនៅជាដរាប។
Explore សាស្តា 1:4
7
សាស្តា 1:11
គ្មានអ្នកណានឹកចាំពីអ្វីៗនៅជំនាន់មុនទេ ហើយជំនាន់មនុស្សទៅខាងមុខ ក៏នឹងមិននឹកចាំ ចំពោះអ្វីៗដែលមិនទាន់មាន ដែលនឹងមកដល់បន្ទាប់ទៀតដែរ។
Explore សាស្តា 1:11
8
សាស្តា 1:17
យើងក៏បានផ្ចង់ចិត្តឲ្យស្គាល់ប្រាជ្ញា ព្រមទាំងសេចក្ដីចម្កួត និងការផ្តេសផ្តាស។ ខ្ញុំយល់ឃើញថា ការនេះដូចគ្នា ក៏មិនខុសពីដេញចាប់ខ្យល់ដែរ ។
Explore សាស្តា 1:17
Home
Bible
Plans
Videos