យើងចេញបញ្ជាឲ្យមនុស្សទាំងឡាយដែលរស់នៅពាសពេញក្នុងអាណាចក្ររបស់យើងទាំងមូល ឲ្យញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះរបស់ដានីយ៉ែល
ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មរស់
ក៏នៅស្ថិតស្ថេរអស់កល្បជានិច្ច
រាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ
ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ
នៅដរាបគ្មានទីបញ្ចប់។
ព្រះអង្គរំដោះ ហើយសង្គ្រោះ
ព្រះអង្គធ្វើទីសម្គាល់ និងការអស្ចារ្យ
នៅស្ថានសួគ៌ ហើយនៅផែនដី
គឺព្រះអង្គដែលបានសង្គ្រោះដានីយ៉ែល
ឲ្យរួចពីអំណាចសិង្ហ»។