ប៉ុន្ដែ ស្ដ្រីនោះចូលមកក្រាបដល់ជើងអ៊ីសាហើយអង្វរថា៖ «អ៊ីសាជាអម្ចាស់អើយ សូមជួយខ្ញុំផង!»។ អ៊ីសាបានឆ្លើយថា៖ «មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។ នាងអង្វរអ៊ីសាថា៖ «ពិតមែនហើយអ៊ីសាជាអម្ចាស់! ប៉ុន្ដែ កូនឆ្កែស៊ីកំទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។