ព្រះអាទិត្យ និងព្រះច័ន្ទ នឹងងងឹតសូន្យ
រីឯផ្កាយទាំងឡាយក៏បាត់រស្មីដែរ។
អុលឡោះតាអាឡាស្រែកគំរាមពីភ្នំស៊ីយ៉ូន
ទ្រង់បន្លឺសំឡេងពីក្រុងយេរូសាឡឹម
ផ្ទៃមេឃ និងផែនដីក៏កក្រើករំពើក
តែអុលឡោះតាអាឡាការពារប្រជារាស្ត្ររបស់ទ្រង់
ទ្រង់ជាជំរករបស់ជនជាតិអ៊ីស្រអែល។