នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្តី ឬក៏ទិញមកពីអ្នកដទៃ ដែលមិនមែនជាពូជពង្សរបស់អ្នកក្តី ត្រូវតែខតាន់គ្រប់ៗគ្នា។ គេត្រូវខតាន់ឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសំគាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេរជាដរាប។