អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ដ្បិតយើងបានធ្វើឲ្យស្តេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសំដែងទីសំគាល់ដ៏អស្ចារ្យ នៅក្នុងចំណោមពួកគេ។ ដូច្នេះ អ្នកអាចតំណាលប្រាប់កូន និងចៅ នៅជំនាន់ក្រោយថា យើងបានប្រព្រឹត្តចំពោះជនជាតិអេស៊ីបរបៀបណា ហើយយើងបានសំដែងទីសំគាល់ដ៏អស្ចារ្យអ្វីខ្លះ នៅក្នុងចំណោមពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា»។