ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន ក្រែងកាលណាដាក់ជើងជញ្ជាំង រួចបង្ហើយមិនបាន នោះអស់អ្នកណាដែលឃើញក៏នឹងសើចចំអកឲ្យ ដោយពាក្យថា អ្នកនេះបានចាប់ផ្តើមសង់ផ្ទះ តែបង្ហើយមិនបាន