1
លោកុប្បត្តិ 4:7
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ប្រសិនបើអ្នកប្រព្រឹត្តល្អ តើនឹងមិនបានរីករាយទេឬ? ហើយបើអ្នកប្រព្រឹត្តមិនល្អទេ បាបកំពុងតែក្រាបនៅមាត់ទ្វារស្រាប់ ហើយវាប្រាថ្នាចង់បានអ្នក តែអ្នកត្រូវតែមានអំណាចលើវាវិញ»។
قارن
اكتشف លោកុប្បត្តិ 4:7
2
លោកុប្បត្តិ 4:26
សេតក៏បង្កើតបានកូនប្រុសមួយដែរ ហើយគាត់បានដាក់ឈ្មោះថា អេណុស។ នៅគ្រានោះ មនុស្សបានចាប់ផ្តើមអំពាវនាវរកព្រះនាមព្រះយេហូវ៉ា។
اكتشف លោកុប្បត្តិ 4:26
3
លោកុប្បត្តិ 4:9
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរកាអ៊ីនថា៖ «តើអេបិលប្អូនរបស់អ្នកនៅឯណា?» គាត់ទូលថា៖ «ទូលបង្គំមិនដឹងទេ តើទូលបង្គំជាអ្នកឃ្វាលប្អូនឬ?»
اكتشف លោកុប្បត្តិ 4:9
4
លោកុប្បត្តិ 4:10
ពេលនោះ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកបានប្រព្រឹត្តអ្វីដូច្នេះ? សូរសម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដី ឡើងមកដល់យើង។
اكتشف លោកុប្បត្តិ 4:10
5
លោកុប្បត្តិ 4:15
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគាត់ថា៖ «មិនដូច្នោះទេ! បើអ្នកណាសម្លាប់អ្នក គេនឹងសងសឹកអ្នកនោះមួយជាប្រាំពីរ»។ ព្រះយេហូវ៉ាក៏ដៅចំណាំកាអ៊ីន ដើម្បីកុំឲ្យអ្នកណាដែលបានជួបគាត់ បានសម្លាប់គាត់ឡើយ។
اكتشف លោកុប្បត្តិ 4:15
الصفحة الرئيسية
الكتاب المقدس
خطط
فيديوهات